ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គួរធ្វើការជាមួយអូស្រ្តាលី កាណា ជប៉ុន ដើម្បីគេចពីបន្ទុកជ្រើស រើសរវាងអាមេរិក-ចិន

សេអ៊ូល៖ ទីប្រឹក្សាប្រធានាធិបតីលោក មូន ជេអ៊ីន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងត្បូង គួរតែធ្វើការរួមគ្នា ជាមួយអូស្រ្តាលី កាណាដា និងជប៉ុន ដើម្បីបង្កើតក្របខ័ណ្ឌសេដ្ឋកិច្ច ឬសន្តិសុខក្នុងតំបន់ ដើម្បីបង្កើតបទបញ្ជាថ្មីមួយ ដែលមិនមានបន្ទុក នៃការជ្រើសរើសភាគី រវាងសហរដ្ឋអាមេរិក និងចិន។

លោកមូន ជុងអ៊ីន អ្នកប្រឹក្សាគោលនយោបាយ និងសន្តិសុខបរទេសពិសេស បានធ្វើការកត់សម្គាល់ នៅក្នុងសិក្ខាសាលាមួយ ដោយសង្កត់ធ្ងន់ថា វាមិនទំនងទេថាភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងប្រសើរឡើងនៅក្រោមរដ្ឋបាល អាមេរិកបន្ទាប់ របស់លោក ចូ បៃដិន។

លោកបានឲ្យដឹងនៅក្នុងសិក្ខាសាលាថា “រដ្ឋបាលរបស់លោក បៃដិន នឹងប្រើសម្លេងទន់ជាងមុន ប៉ុន្តែគោលនយោបាយនឹងតឹងតែងដូចលោក ត្រាំ ដដែល ។ វានឹងមានការឡោមព័ទ្ធ របស់អាមេរិកដែលតឹងរឹងជាងមុន លើប្រទេសចិន បើទោះបីជាលោកអាចជ្រើសរើសកាន់តែច្រើន ទាក់ទងនឹងបច្ចេកវិទ្យា និងសេដ្ឋកិច្ចក៏ដោយ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top