កីឡា

លោក Mourinho និយាយថា លោកទទួលសំពាធខ្លាំងជាង Lampard កំពុងមានពេលនេះ នៅ Chelsea

នៅថ្ងៃនេះគ្រូបង្វឹក របស់ក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បានធ្វើការលើកឡើងថា ពេលដែលលោកមានវត្តមាន ជាមួយនឹងក្លឹបតោខៀវ Chelsea លោកពិតជា
ទទួលរងសំពាធខ្លាំងណាស់ គឺខ្លាំងជាងអ្វីដែល Frank Lampard កំពុងមាននៅពេលនេះ ។

ទោះបីជាយ៉ាងណាក្តីលោក Mourinho គឺជាមនុស្សដែលបានដឹកនាំឲ្យក្លឹប Chelsea លើកពានរង្វាន់អង់គ្លេស Premier League ដល់ទៅ៣ដង និងពានរង្វាន់ធំៗចំនួន២ទៀតហើយ
គ្រានោះសូម្បីតែ Frank Lampard គឺត្រឹមតែជាកីឡាករដ៏សំខាន់ម្នាក់ របស់គាត់ប៉ុណ្ណោះ។

គួររំលឹកឡើងវិញដែរថា Lampard បានវិលត្រឡប់មកកាន់ទឹកដី Stamford Bridge វិញក្នុងនាមជាគ្រូបង្វឹកហើយមួយរដូវ កាលបញ្ចប់ទៅគាត់បានជួយ ឲ្យក្លឹបបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់
ទី៤ក្នុងតារាង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top