ព័ត៌មានអន្តរជាតិ

មេបាតុករ និងមេធាវីសិទ្ធិមនុស្ស ប្តឹងឧត្តមសេនីយ៍ប្រាយុទ្ធ, ឧបនាយករដ្ឋមន្រ្តី ប្រាវីត និងអ្នកផ្សេងទៀត យក ៣,៥លានបាត

បរទេស៖ មេដឹកនាំបាតុកម្ម និងមេធាវីសិទ្ធិមនុស្ស បានប្តឹងលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ប្តឹងលោក ឧបនាយករដ្ឋមន្រ្តី លោក Prawit Wongsuwon និងអ្នកផ្សេងទៀត យក ៣,៥ លានបាត ចំពោះការខូចខាតដោយសារការប្រកាស អំពីភាពអាសន្នធ្ងន់ធ្ងរនៅទីក្រុងបាងកក កាលពីខែមុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា តំណាងសមាគមមេធាវីការពារសិទ្ធិមនុស្ស បានដាក់ពាក្យបណ្តឹងទៅតុលាការស៊ីវិល នៅថ្ងៃសុក្រ។ បណ្តឹងនេះក៏ផ្តោតលើប្រមុខប៉ូលីសជាតិលោកឧត្តមសេនីយ៍ Suwat Jangyodsuk, ការិយាល័យប៉ូលីសថៃ និងការិយាល័យនាយករដ្ឋមន្រ្តី ថែមទៀត។

សូមជម្រាបថា មានអ្នកប្តឹងតវ៉ាចំនួន ៧ នាក់ក្នុងនោះមាន Patsaravalee “Mind” Tanakitvibulpon, មេដឹកនាំបាតុកម្មនិស្សិតមកពីក្រុម Mahanakorn ដើម្បីប្រជាធិបតេយ្យ។

បណ្តឹងនេះទាក់ទងទៅនឹងការប្រកាសរបស់លោកឧត្តមសេនីយ៍ប្រាយុទ្ធ អំពីភាពអាសន្នធ្ងន់ធ្ងរនៅថ្ងៃទី ១៥ ខែតុលា ដើម្បីដោះស្រាយបាតុករប្រឆាំងនឹងរដ្ឋាភិបាល ដែលកំពុងទាមទារឱ្យលោកចុះចេញពីតំណែង ការកែរដ្ឋធម្មនុញ្ញ និងកំណែទម្រង់ស្ថាប័នរាជវង្ស៕

Most Popular

To Top