The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆកានេះបានឲ្យដឹងថាក្លឹបអធិរាជសReal Madridបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចចារទិញយកកីឡាករខ្សែប្រយុទ្ធអង់គ្លេសRaheem SterlingទោះបីជាដឹងថាMan Cityមិនមានបំណងលក់កីឡាកររូបនេះក្តី។
ប្រភពដដែលបានសរសេរទៀតថាក្លឹបReal Madridមិនត្រឹមតែប៉ុណ្ណោះបានត្រៀមលុយដល់ទៅ៧០លានផោនបូករួមជាមួយនឹងកីឡាករGareth Baleផងដែរដើម្បីសុំធ្វើការចចារជាមួយនឹងក្លឹបMan CItyដែលកំពុងដឹកនាំដោយលោកPep Guardiola។
រីឯ The Sky Sportsវិញក៏បាននិយាយដែរថាប្រធានក្លឹបរបស់Real Madridក៏នឹងធ្វើដំណើរទៅមើលការប្រកួតរបស់Sterlingផងដែរក្នុងការប្រកួតរបស់ជម្រើសជាតិអង់គ្លេសនាពេលខាងមុខដើម្បីបញ្ជាក់ឲ្យច្បាស់ថាការចំណាយរបស់ក្លឹបពិតជារឿងដ៏ត្រឹមត្រូវមួយ៕
ប្រែសម្រួល:ស៊ុនលី