តូក្យូ៖ ក្រុមហ៊ុន Ispace Inc បានចាប់ផ្តើមរុករករ៉ែ លើភពព្រះច័ន្ធរបស់ជប៉ុន បាននិយាយថា ថាក្រុមហ៊ុននេះ នឹងបង្កើតកន្លែងអភិវឌ្ឍន៍ ដីភពព្រះច័ន្ទមួយ នៅសហរដ្ឋអាមេរិក នៅចុងឆ្នាំនេះ ក្នុងគោលបំណង ផ្តល់បន្ទុកជាច្រើន រួមមានឧបករណ៍ ស្រាវជ្រាវ ដល់ភពព្រះចន្ទ ដោយមានការទ្រទ្រង់ បេសកកម្មនាពេលអនាគត របស់ណាសា។
ក្រុមហ៊ុនតូក្យូ ព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍយានអវកាស ដោយជួលវិស្វករនៅរដ្ឋ Colorado ។ រដ្ឋមួយប៉ែកខាងលិច នៅសហរដ្ឋអាមេរិកអួតថា ជាប្រទេសមួយ ក្នុងចំណោមសេដ្ឋកិច្ច ដែលបង្កើតឡើងយ៉ាងល្អបំផុត ក្នុងប្រទេសដើម្បីគាំទ្រ ដល់កម្មវិធីពាណិជ្ជកម្ម ភពព្រះច័ន្ទ របស់អង្គការណាសា។
កម្មវិធីនេះមានគោលបំណង ចូលរួមក្នុងវិស័យឯកជន ក្នុងការសម្របសម្រួល ការបញ្ជូនទៅភពព្រះច័ន្ទ ជាដំណាក់កាល សម្រាប់អវកាសយានិក ចុះចតនៅលើ ផ្ទៃភពព្រះច័ន្ទ នាឆ្នាំ២០២៤។ វាជាផ្នែកមួយ នៃកិច្ចព្រមព្រៀង Artemis Accords គឺជាកិច្ចព្រមព្រៀង ដឹកនាំដោយសហរដ្ឋអាមេរិក ដែលព្យាយាមបង្កើត គោលការណ៍ នៃការរុករកអវកាស រួមទាំងការទាញយក រ៉ែតាមភពព្រះច័ន្ទ ។
ប្រទេសជប៉ុនបានចូលរួម ក្នុងក្របខណ្ឌដូចមាន ប្រទេសចំនួន ៨ ផ្សេងទៀត គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២០ ។ លោក Takeshi Hakamada នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Ispace បានមានប្រសាសន៍ថា យើងជឿជាក់ថា យើងអាចផ្តល់តម្លៃ ដល់សហរដ្ឋអាមេរិក តាមរយៈការបំពេញ កិច្ចសហប្រតិបត្តិការស៊ីជម្រៅ រវាងសហរដ្ឋអាមេរិក និងជប៉ុនលើការរុករក ភពព្រះច័ន្ទ ក្នុងនាមជាអ្នកផ្តល់សេវា កម្មពាណិជ្ជកម្ម ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសទាំង២៕
ដោយ៖លី ភីលីព