កីឡា

លោក ស សុខា៖ អត្តពលិកប៉េតង់ឈ្នះមេដាយមាស នៃការប្រកួតជើងឯកពិភពលោកយុវជន និងនារី នឹងទទួលគោលការណ៍ពិសេស

ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សម្រាប់កីឡាករ-កីឡាការិនីប៉េតង់ដែលដណ្តើមបានមេដាយមាសនៃ“ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ គោលការណ៍ពិសេសប្រាក់រង្វាន់លើកទឹកចិត្តចំនួន(១២០លានរៀល)លោកនឹងសុំឲ្យអត្តពលិក។


លោបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឳកាសពិធីសន្និសីទសារព័ត៌មានស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ស សុខាបានបន្តថា ដោយសារតែយើងមានចំណងជើង “ជើងឯកពិភពលោកយុវជន និងនារី” រួចទៅហើយធ្វើតាមអ្វីដែលបានអនុញ្ញាត ប៉ុន្តែមមេដាយប្រាក់វិញយើងគិតតាមនឹងទៀត ចំពោះកីឡាមួយចំនួនតូចពេលចេញទៅប្រកួតក្រៅប្រទេសដោយខ្លួនឯងមិនបានជូនដំណឹងមកក្រសួងអប់រំ យុវជន និងកីឡា។


លោករដ្ឋលេខាធិការបានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាធ្វើអ្វីតាមគោលការណ៍ច្បាប់ មិនចេះនឹកយកគោលការណ៍ពិសេសមកប្រើឡើយ ដូចកីឡាមួយចំនួនទៅប្រទេសថា កម្រិតជើងឯកពិភពលោកមានតែ៦ប្រទេស៕ដោយ៖លី ភីលីព

Most Popular

To Top