The Goal នៅថ្ងៃនេះ បានសរសេរថា ក្លឹបយក្សអេស្បាញ Barcelona បានឈានទោដល់ កិច្ចព្រមព្រៀងជាមួយ កីឡាករទាំងអស់របស់ខ្លួនហើយ
ដើម្បីអាចកាត់ប្រាក់កម្រៃ របស់កីឡាករ បានទៅដល់១២២លានអ៊ឺរ៉ូ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។
ការប្រកាស ដែលត្រូវបានធ្វើការអះអាង ដោយក្លឹបផ្ទាល់ ដោយក្នុងនោះ បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តី ក្លឹបនៅតែត្រូវការ ចំណាយប្រាក់ ប្រមាណជា ៥០លាន
អ៊ឺរ៉ូ ក្នុងមួយរដូវកាលដដែល នៅឡើយ។
ក្លឹបត្រូវបានគេមើលឃើញថា បានបង្ខំចិត្តក្នុងការចរចា ជាមួយនឹងកីឡាករសាជាថ្មី ដើម្បីអាចកាត់បន្ថយ ការចំណាយរបស់ខ្លួន ក្នុងពេលដែលវិបត្តិ ហិរញ្ញវត្ថុកំពុង
ជួបបញ្ហាខ្លាំង ដោយសារកូវីដ១៩៕
ប្រែសម្រួល៖ស៊ុនលី