ភ្នំពេញ៖អ្នកប្រដាល់ រិន ដេវីដ ក្លិបនាគរាជចតុមុខដណ្តើម កៅអីវគ្គផ្ដាច់ព្រ័ត្រយ៉ាងស្រួលបំផុត បន្ទា ប់ពីគូប្រកួតអ្នកប្រដាល់ ធន អៀងឡៃ ក្លិបកងយោធពលខេមរភូមិន្ទមាន បញ្ហាសុខភាពមិនអាចប្រ កួតបានដោយចាញ់ដោយស្វ័យប្រវត្តិកាលប្រកួតគ្នា នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នៃព្រឹត្តិការណ៍TV5 Boxing KInock –Out Serie by Cell Card ។
ទោះបីដេវីដទទួលបានកៅងីវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិក៏ដោយ ក៏អ្នកប្រដាល់រូបនេះត្រូវប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់ សឺន ថៃសាន់ ក្លិបជ្រៃសែនជ័យដែរ ចំណែកការប្រកួតជាមិត្តភាពនេះ ទោះបីដេវីដចាញ់ក៏គេមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែរ។
សឺន ថៃសាន់ មិនមែនជាអ្នកប្រដាល់ជើង អន់នោះឡើយ គេក៏ជាអ្នកប្រដាល់ ជើងខ្លាំងមួយរូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះដែរដោយទទួលបរាជ័យនៅវគ្គជម្រុះជុំទី២ កឺចាញ់ពិន្ទុធន អៀងឡៃតែម្ដង។ រិន ដេវីដនៅអង្គុយចាំប្រជែង យកលុយរង្វាន់៤.០០០ដុល្លារនៅវគ្គផ្ដាច់ព្រ័ត្រ ចំពោះអ្នកចាញ់វគ្គផ្ដាច់ព្រ័ត្រ ក៏ទទួលបាន២.០០០ដុល្លារ៕ដោយ៖លី ភីលីព