ព្រឹត្តិការណ៍

កម្មករបញ្ចុះសព ត្រូវគេគំរាម សម្លាប់ ក្រោយបង្ហោះថតរូប ជាមួយ មឈូសបើកគំរប របស់ Diego Maradona

បរទេស៖ វីរបុរសបាល់ទាត់របស់ប្រទេស អាហ្សង់ទីន Diego Maradona បានទទួលមរណភាពកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងវ័យ ៦០ ឆ្នាំ ដោយសារការគាំងបេះដូង។ មនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុង Buenos Aires ដើម្បីឧទ្ទិសកុសលជូនដល់តារាអាហ្សង់ទីនដែលក្រោយមកត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពមួយនៅក្នុងតំបន់លំនៅដ្ឋាន Bella Vista ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុគ្គលិកផ្នែកបញ្ចុះបុណ្យសពគឺលោក Claudio Fernandez បានប្រាប់វិទ្យុក្នុងស្រុក
Radio 10 ថា លោកបានទទួលការគំរាមសម្លាប់បន្ទាប់ពីបានបង្ហោះរូបភាពដែលលោក និងកូនប្រុសចុងរបស់លោក ថតនៅជាប់នឹងឈូកដែលលោក Diego Maradona ដែលបានបើក។

លោក Fernandez បានប្រាប់វិទ្យុនោះថា “ ពួកគេនិយាយថាពួកគេនឹងសម្លាប់យើង ហលយពុះបំបែកក្បាលរបស់យើង” ។

Fernandez បានសុំទោសចំពោះការថតរូបជាមួយអតីតកំពូលតារាបាល់ទាត់រូបនេះ។ លោកថា “កូនប្រុសរបស់ខ្ញុំដូចជាក្មេងទាំងអស់បានលើកមេដៃហើយពួកគេថតរូប … ខ្ញុំដឹងថាមានមនុស្សជាច្រើនបានអាក់អន់ចិត្តពួកគេបានថតរូបមិនល្អ” ។

ក្រៅពីរូបភាពរបស់លោក Fernandez ហើយ ក៏មាន រូបថតមួយទៀតជាមួយកម្មករទី ៣ គឺ Diego Molina បានផុសតាមអ៊ិនធរណេតនៅថ្ងៃបុណ្យសព៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top