កីឡាករអាល្លឺម៉ង់ Sami Khedira ខ្សែបម្រើជើងចាស់សញ្ជាតិអាល្លឺម៉ង់ រូបនេះត្រូវបានគេដឹងហើយថាបានអវត្តមានឲ្យក្រុមជម្រើសជាតិ អស់រយៈពេលជាង២ឆ្នាំមកហើយប៉ុន្តែ
កីឡាករផ្ទាល់នៅតែមានក្តីសង្ឃឹមថានឹងអាចវិលត្រឡប់វិញ បានដដែល។
Khedira នៅថ្ងៃនេះតាមរយៈការចេញផ្សាយរបស់ the Goal បានឲ្យដឹងថាបានបើកទ្វាចិត្តជាមួយនឹងលីគកំពូលអង់គ្លេស Premier League ហើយហើយបញ្ជាក់ថា គាត់
មិនដែលបានបោះបង់ការទំនាក់ទំនងរបស់គាត់ ជាមួយនឹងលោក Jose Mourinho ឬលោក Carlo Ancelotti ឡើយ។
គួរឲ្យដឹងដែរថាទោះបីជាបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាកររបស់ Juventus ក្តីប៉ុន្តែ Khedira មិនដែលមានវត្តមានលេងឲ្យក្លឹបនេះឡើយ នៅលីគកំពូល Serie A របស់អ៊ីតាលី
ហើយនឹងត្រូវត្រៀមខ្លួនចាកចេញក្នុងពេលឆាប់នេះ ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី