កីឡា

ក្រសួងមហាផ្ទៃ បន្តគ្រងតំណែងជើងឯក ការប្រកួតកីឡាតេក្វាន់ដូ “ITF” ថ្នាក់ជាតិ២០២០ទៀត


ភ្នំពេញ៖ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមគ្រងតំណែងជើងឯកព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ “ITF”ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២ជាមួយនឹងឈ្នះមេដាយមាសច្រើនជាងគេ ខណៈក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺ បានត្រឹមជើងឯករងរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ “ITF”កម្ពុជាក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។
ក្នុងឳកាសប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធដោយមានការអញ្ជើញពីសំណាក់លោក លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ “ITF” កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ “ITF” ពិភពលោក និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

ក្រុមអត្តពលិកក្រសួងមហាផ្ទៃដណ្តើមមេដាយ១៤គ្រឿងរួមមានមេដាយមាស១០គ្រឿងរួមមានមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមអត្តពលិកស.ស.យ.កខេត្តកំពង់ស្ពឺទទួលបានមេដាយ៩គ្រឿងក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង ក្រុមអត្តពលិកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានមេដាយ១០គ្រឿង ដោយមេដាយមាស៣គ្រឿង មេដាយប្រាក់៤គ្រឿង និងសំរិទ្ធ៣គ្រឿង និងក្រុមអត្តពលិកក្តីចាស់ទទួលបានមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងសំរិទ្ធ២គ្រឿង។

ចំណែកក្រុមអត្តពលិកសាលាអន្តរជាតិអេផល ខេត្តបន្ទាយមានជ័យទទួលបានមេដាយ២គ្រឿង រួមមានមេដាយមាស១គ្រឿង និងមេដាយប្រាក់២គ្រឿង ក្រុមអត្តពលិកយុវជនទទួលបានមេដាយ៥គ្រឿង រួមមានមេដាយមាស១គ្រឿង និងសំរិទ្ធ៥គ្រឿង និងក្រុមអត្តពលិកខេត្តប៉ៃលិនទទួលបានមេដាយ៨គ្រឿង រួមមានមេដាយប្រាក់៥គ្រឿង និងសំរិទ្ធ៣គ្រឿង។

ក្រុមអត្តពលិកអង្គររាជទទួលបានមេដាយប្រាក់២គ្រឿង ក្លិបសេរីភាពខេត្តកណ្តាល និងក្រុមអត្តពលិកញ៉ូវថោនទទួលបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង អនុវិទ្យាល័យត្រពាំងសាលាទទួលបានមេដាយប្រាក់១គ្រឿង និងពន្លឺយុវជនខេត្តកំពង់ស្ពឺទទួលបានមេដាយសំរិទ្ធ៥គ្រឿង ៕

Most Popular

To Top