បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសក្រូអាត លោក Andrej Plenkovic តាមសេចក្តីរាយការណ៍ បានតេស្តឃើញវិជ្ជមានមេរោគកូរ៉ូណា ក្លាយជាមេដឹកនាំប្រទេស ដ៏ថ្មីបំផុត ដែលបានធ្លាក់ខ្លួនមានជម្ងឺពីការ រាតត្បាតឆ្លងនៃមេរោគថ្មី។
រដ្ឋាភិបាលនៃប្រទេសក្រូអាត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា លោក Plenkovic បានធ្វើតេស្តសារជាថ្មីឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ ទៅតាមការណែនាំរបស់អ្នកជំនាញផ្នែករោគរាតត្បាត ហើយជាលទ្ធផលបង្ហាញចេញឲ្យឃើញវិជ្ជមាន។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលក្រូអាត បាននិយាយប្រាប់យ៉ាងដូច្នេះថា “លោកនាពេលបច្ចុប្បន្ននេះ បានធ្វើចត្តាឡីស័កហើយ តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតផ្ទាល់របស់លោក ស្របពេលដែលភរិយារបស់លោក បានធ្វើតេស្តឃើញវិជ្ជមានជម្ងឺកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុន៕