ព័ត៌មានអន្តរជាតិ

Apple រងការពិន័យជាទឹកប្រាក់ ១០លានអ៊ឺរ៉ូ នៅក្នុងប្រទេសអ៊ីតាលី

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បី Apple នៅសប្តាហ៍នេះ ត្រូវបានទទួលរងការពិន័យ ជាទឹកប្រាក់១០លានអ៊ឺរ៉ុ ឬប្រមាណជា
១២លានដុល្លារអាមេរិក នៅក្នុងប្រទេសអ៊ីតាលី ក្រោយរកឃើញថា បានធ្វើការអនុវត្ត នៃការផ្សាយពាណិជ្ជកម្ម ខុសគោលការណ៍ច្បាប់។

យោងតាមការបញ្ជាក់បន្ថែម ពីសំណាក់អជ្ញាធរជាតិអ៊ីតាលី ទទួលបន្ទុកកិច្ចការងារ ប្រកួតប្រជែងគ្នាឬ AGCM បាននិយាយថា ប្រាក់ពិន័យនេះ គឺធ្វើឡើងពាក់ព័ន្ធទៅនឹង
សារផ្សាយពាណិជ្ជកម្មមួយចំនួនរបស់ Apple បានរៀបរាប់ពីសមត្ថភាព មិនជ្រៀបទឹករបស់ម៉ូដេល របស់ខ្លួនមួយចំនួន។

Apple បានផ្សាយពាណិជ្ជកម្មថា ម៉ូដេលរបស់ខ្លួនមួយចំនួន មិនអាចជ្រៀបទឹកឡើយ នៅក្នុងជម្រៅជ្រោបំផុត ចន្លោះពី១ម៉ែត្រទៅ៤ម៉ែត្រ រហូតដល់ទៅ៣០នាទី ប៉ុន្តែតាមការ
បញ្ជាក់របស់ AGCM បានឲ្យដឹងថា លក្ខខណ្ឌនេះ គឺវាមានភាពខុសគ្នាត្រង់ថា ការធ្វើតេស្តនៅមន្ទីរពិសោធរបស់ Apple បានប្រើប្រាស់ទឹកសុទ្ធ ដែលខុសពីលក្ខខណ្ឌទឹកដែល
អ្នកប្រើប្រាស់ទូទៅមាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top