ព្រឹត្តិការណ៍

ចំណេះដឹង! តើ​ការចុះកិច្ចសន្យា​ជួល​រយៈ​ពេល​វែង​ មាន​ផលប្រយោជន៍​អ្វីខ្លះ?

ភ្នំពេញៈ ការ​ការចុះ​កិច្ចសន្យា ជួល​អចលនទ្រព្យ ក្នុង​រយៈពេល​វែង​ នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​អ្នក​ជួល​ផ្ទាល់ ដូចជា​ការជួយ​សន្សំ​បន្ថែម​ លើ​តម្លៃ​ដែល​នឹង​អាច​កើនឡើង នៅពេលដែល​កិច្ចសន្យា ជួល​ត្រូវ​បានបញ្ចប់ ហើយ​ពេលនោះ​ អ្នក​មិនអាច​រកបាន​លំនៅឋាន​ណាមួយ ដែលមាន​ស្ថានភាព​ដូចគ្នា​ នឹង​តម្លៃ​ដូចគ្នា​នោះឡើយ។

មួយវិញទៀត ការចំណាយ​លើ​ការ​ថ្លៃ​ជួល​នឹង​នៅ​ថេរ ព្រោះ​តម្លៃ​ជួល​កើនឡើង​ពី ១០ ទៅ១៥ភាគរយ​ប្រចាំឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​ទីក្រុង និង​តំបន់​ទេសចរណ៍ ហើយ​ខណៈដែល​សំណង់​អគារថ្មីៗ ដែលមាន​បំពាក់​គ្រឿង​បរិក្ខារទំនើបៗ បន្ត​មាន​វត្តមាន លើ​ទីផ្សារ​ជួល​អចលនទ្រព្យ នោះ​តម្លៃ​ជួល ​ក៏​បន្ត​កើនឡើង​តាម​នោះដែរ។ ការចុះកិច្ចសន្យា​រយៈពេល​វែង ក៏​អាចជួយ​អ្នក​ឲ្យ​មាន​សិ​ទិ្ធ​ក្នុង​ការចរចា​ព្រមព្រៀងគ្នា។

គួរ​ចងចាំ​ថា​ ម្ចាស់​លំនៅឋាន​ភាគច្រើន ក៏​ចង់​បង្កើត​នឹង​រក្សា​ទំនាក់ទំនង​ល្អ ជា​មួយ​អតិថិជន​ជួល​ដែរ។ កិច្ចសន្យាជួល​រយៈពេល​វែង អាចបង្កើត​ភាព​ទុកចិត្ត​ លើ​គ្នា​ទៅវិញទៅមក​បាន​ច្រើនជាង។

ប្រសិនបើ​លោក អ្នករក្សា​កិច្ចសន្យាជួល​វែង​ជាង រយៈ​ពេលដែល​អ្នកស្នាក់នៅ​ប្រទេស​កម្ពុជា មាន​ជនបរទេស​មក​ធ្វើការ​ក្នុងប្រទេស​នេះ ឬ​អ្នករស់នៅ​ក្នុងស្រុក​ជាច្រើន ​ក៏​កំពុង​រក​កិច្ចសន្យាជួល​បណ្តោះអាសន្ន ដែលមាន​រយៈពេល​ខ្លី​ដែរ។ វា​អាច​ផ្តល់ឱកាស​ ឲ្យ​អ្នក​បញ្ចប់​ការបង់ប្រាក់ តាម​កិច្ចសន្យាជួល​ដោយ​ធ្វើឡើង តាមរយៈ​ការចុះកិច្ចសន្យា​បណ្តោះអាសន្ន សម្រាប់​អ្នក​ជួល​រយៈពេល​ខ្លី ក្រោយមកទៀត​ វា​មាន​សារៈសំខាន់​ ក្នុងការ​សាកសួរ​ម្ចាស់​លំនៅឋាន​ថា តើ​លក្ខខណ្ឌ​នេះ​អាច​ប្រើប្រាស់​បាន ឬក៏​អត់​មុនពេល​អ្នកធ្វើ​កិច្ចសន្យាជួល​នោះ។

ជា​ជម្រើស​ម្ចាស់​ដីធ្លី អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរ​កិច្ចសន្យា​នោះ ទៅកាន់​អ្នក​ជួល​ថ្មី​ដែល​អ្នក​អាច​រកបាន ក្នុងករណី​ដែល​អ្នក​ មិនអាច​បញ្ចប់​កុងត្រា​នោះបានទេ អ្នក​គួរតែ​សាក​សួរថា តើ​ម្ចាស់​លំនៅឋាន​នោះ​អនុញ្ញាត ឲ្យ​អ្នក​ផ្ទេរ​កុងត្រា​នេះ​ ដល់​អ្នក​ជួល​ក្រោយ ​ដែល​ចុះ​កិច្ចសន្យា ជួល​បណ្តោះអាសន្ន​ដែរឬទេ?។

ប្រសិនបើ​ពួកគេ​យល់ព្រម លើ​លក្ខខណ្ឌ​ទាំងនេះ ​អ្នក​ត្រូវ​ផ្តល់ដំណឹង​ថា ពួកគេ​អាច​ពិនិត្យមើល​ស្ថានភាព​អ្នក​ជួល​ថ្មី ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន​នោះបាន មុនពេល​ធ្វើការ​សម្រេច​ទទួលយក​អ្នក​ជួល​ទាំងនោះ៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top