ព័ត៌មានអន្តរជាតិ

ព័រទុយហ្គាល់ ទទួលបានប្រាក់ជំនួយ ៣ពាន់លានអ៊ឺរ៉ូ ពីសហភាពអ៊ឺរ៉ុប ដើម្បីជួយស្រោចស្រង់ អត្រាការងារ

បរទេស ៖ នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក Antonio Costa បានប្រកាសថា ប្រទេសរបស់លោក ទើបតែទទួលបានថវិកាជំនួយ ប្រមាណជា ៣ ពាន់លានអឺរ៉ូ
ឬ៣.៥៩ ពាន់លានដុល្លារ ពីសហភាពអឺរ៉ុបEU ដែលនឹងត្រូវប្រើប្រាស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ច និងជួយបង្កើនការងារឡើងវិញ ក្នុងសម័យកូវីដ១៩។

លោក Costa បាននិយាយនៅក្នុងសារមួយ ដែលត្រូវបានចេញផ្សាយនៅលើគណនី Twitter ថា យើងនឹងបានទទួលប្រាក់កម្ចីដំបូង នៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រទេស
ប៉ទុយហ្កាល់ក្រោមកម្មវិធី ដែលមានឈ្មោះថា SURE ដែលជាកម្មវិធីគាំទ្រ ដល់រដ្ឋសមាជិកសហភាពអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែង របស់ពួកគេ ដើម្បីការពារកម្មករនិងក្រុមហ៊ុន
ទាំងឡាយឲ្យដំណើរ ការជាធម្មតា ក្នុងពេលមានវិបត្តិ។

យោងតាមការបញ្ជាក់បន្ថែម ដោយលោកនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា មូលនិធិនេះនឹងផ្តល់ជាវិធានការណ៍ ដើម្បីគាំទ្រដល់កម្មករ ដែលបាត់បង់ការងារ ហើយត្រូវបញ្ឈប់ពីការងារក៏
ដូចជាសហគ្រិនឯករាជ្យដែលរារាំង ដោយវិធានការណ៍បិទប្រទេសកន្លងមក ដើម្បីទប់ទល់នឹងរោគរាតត្បាត ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top