ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានសម្រេចចិត្តដាក់ទណ្ឌកម្ម លើមនុស្សបួននាក់ ដែលមានទំនាក់ទំនងស្ថាប័នសហរដ្ឋអាមេរិក ដែលបានធ្វើសកម្មភាព កាចសាហាវលើបញ្ហា ដែលទាក់ទងទៅនឹងតំបន់ រដ្ឋបាលពិសេសហុងកុង (HKSAR) ។
អ្នកនាំពាក្យចិនលោកស្រី ហួ ឈុនយីង បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងក្រសួងរតនាគារ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ថាការដាក់ទណ្ឌកម្ម ត្រូវបានដាក់ទៅលើមន្រ្តីចិនចំនួន ៤ រូបមកពីរដ្ឋាភិបាលកណ្តាល របស់ប្រទេសចិន និងរដ្ឋាភិបាល HKSAR ។
យោងតាមលោកស្រី ហួ បានឲ្យដឹងថា ប្រទេសចិននឹងអនុវត្តការដាក់ទណ្ឌកម្ម លើបុគ្គលចំនួន ៤ រូប ក្នុងរួមមានលោក john Knaus នាយកប្រចាំតំបន់អាស៊ី សម្រាប់កម្មវិធីអាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)ផងដែរ ៕
ដោយ ឈូក បូរ៉ា