ព័ត៌មានអន្តរជាតិ

ប្រមុខណាតូ អំពាវនាវ ឱ្យមានកិច្ចព្រមព្រៀង ជាថ្មីរវាងអាមេរិក-រុស្ស៊ី លើការគ្រប់គ្រង អាវុធនុយក្លេអ៊ែរ

ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ អាត្លង់ទិចលោក Jens Stoltenberg បានឲ្យដឹងថា ខ្លួនចាំបាច់ត្រូវមានកិច្ចព្រមព្រៀងជាថ្មី រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីការកំណត់ក្បាល គ្រាប់នុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Jens Stoltenberg បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបញ្ចប់នៅថ្ងៃដំបូងនៃកិច្ចប្រជុំជាក់ស្តែង របស់រដ្ឋមន្ត្រីការបរទេស របស់សមាជិកណាតូ។ លោកបានឲ្យដឹងថា អ្នកចូលរួមបានសម្តែងការគាំទ្រ សម្រាប់ការបង្កើតរបបគ្រប់គ្រង អាវុធគ្រប់ជ្រុងជ្រោយ ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ បានចុះហត្ថលេខាលើសន្ធិសញ្ញា កាត់បន្ថយអាវុធថ្មី (New START) ក្នុងឆ្នាំ២០១០ ហើយវានៅតែជាកតិកាសញ្ញាត្រួត ពិនិត្យអាវុធនុយក្លេអ៊ែរ តែមួយគត់ ដែលមានជាធរមានរវាងប្រទេស មហាអំណាចនុយក្លេអ៊ែរទាំងពីរ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top