អាមេរិក ៖ អ្នកស្រាវជ្រាវសន្តិសុខ តាមអ៊ីនធើណេត បានរកឃើញការវាយប្រហារ តាមប្រព័ន្ធអ៊ីនធណេត ដែលល្បិចធ្វើឲ្យអ្នកវិទ្យាសាស្ត្រ បង្កើតសារធាតុគីមីពុល ដែលសម្លាប់មនុស្ស តាមរយៈការឆ្លងចូល កុំព្យូទ័រមន្ទីរពិសោធន៍ ជាមួយមេរោគ បំផ្លាញ DNA សំយោគដែលពួកគេផលិត សម្រាប់ពិសោធន៍ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមមួយមកពីសាកលវិទ្យាល័យ Ben-Gurion នៃមូលនិធី Negev បានរកឃើញថា ក្រុមជីវវិទូអាចធ្វើឲ្យមានការឆ្លង មេរោគកុំព្យូរទ័រជីវវិទូ ដោយមិនប្រើមេរោគ និងជំនួសឲ្យខ្សែ DNA ខ្លីជាមួយលេខកូដ ថ្មីមួយយ៉ាងងាយស្រួល ។ ក្រសួងសុខាភិបាល និងសេវាមនុស្សរបស់អាមេរិក (HHS) មានពិធីសារសម្រាប់ត្រួតពិនិត្យ ការបញ្ជាទិញ DNA ពីអ្នកផ្តល់ហ្សែនសំយោគ ដែលស្កេនរក DNA អាចបង្កគ្រោះថ្នាក់ ។
ទោះយ៉ាងណាក្រុមនេះអាចចៀសផុត ពីគោលការណ៍ណែនាំតាមរយៈការបំភាន់ភ្នែក ហើយបានរកឃើញគំរូ DNA ត្រូវបានបដិសេធ ១៦ ដងក្នុងចំណោម ៥០ ដែលមិនត្រូវបានរកឃើញ នៅពេលចាក់បញ្ចាំងតាមគោលការណ៍ ណែនាំរបស់ HHS ។
លោក Rami Puzis ប្រធានមន្ទីរពិសោធន៍ Networks Analysis Lab នៃសាកលវិទ្យាល័យ Ben-Gurion បាននិយាយថា ដើម្បីគ្រប់គ្រងទាំងសារធាតុគ្រោះថ្នាក់ដោយចេតនា អ្នកផលិតហ្សែនសំយោគ ភាគច្រើនពិនិត្យការបញ្ជាទិញ DNA ដែលបច្ចុប្បន្នជាខ្សែការពារ ដ៏មានប្រសិទ្ធិភាពបំផុត ការវាយប្រហារបែបនេះ៕ ដោយ៖លី ភីលីព