ក្លឹបយក្សអេស្បាញ Barcelona និងគ្រូបង្វឹកក្លឹបលោក Ronald Koeman សាជាថ្មីបានសម្រេចចិត្តដាក់ឲ្យកំពូលកីឡាករខ្សែប្រយុទ្ធ Lionel Messi
សម្រាកក្នុងការប្រកួត នៅយប់ថ្ងៃពុធនេះប៉ះនឹង Ferencvaros ក្លឹបរបស់ហុងគ្រី។
យោងតាមសារព័ត៌មានបរទេស បាននិយាយថា ក្លឹប Barcelona បានដឹងខ្លួនច្បាស់ហើយថា នឹងអាចឡើងទៅវគ្គ១៦ក្រុម ចុងក្រោយដូចនេះការប្រកួតបន្តបន្ទាប់គឺ
មិនសូវជាបញ្ហាចោទឡើយហើយ នឹងអាចយកឈ្នះក្រុមនេះ ដោយមិនចាំបាច់មាន Messi ឡើយ ។
ក្រៅតែពី Messi លោក Koeman នឹងដាក់ឲ្យសម្រាកកីឡាករសំខាន់ៗផ្សេង ទៀតដូចជា Coutinhoនិងកីឡាករអ្នកចាំទី Stegen ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី