បរទេស៖ កាសែត The Guardian របស់អូស្រ្តាលី បានបង្ហាញរូបថតមួយសន្លឹក របស់ទាហានពិសេសអូស្ត្រាលីដែលគេចោទប្រកាន់ថា កំពុងផឹកស្រាបៀរ ដោយប្រើជើងរបស់ទាហានតាលីបង់ ដែលបានស្លាប់ នៅក្នុងបារ៍មួយនៅប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Guardian ថា ទាហានរូបនោះត្រូវបានគេអះអាងថាកំពុងស្ថិតនៅក្នុងជួរយោធានៅឡើយ។ ឈុតនេះបានកើតឡើងនៅឯបារ Fat Lady’s Arms ដែលជាហាងក្រៅផ្លូវការដែលបានបង្កើតឡើងនៅក្នុងមូលដ្ឋានពិសេសរបស់អូស្រ្តាលីនៅ Tarin Kowt ក្នុងឆ្នាំ ២០០៩ ។
រូបថតមួយទៀតបង្ហាញពីទាហានពីរនាក់កំពុងរាំ ជាមួយនឹងអវៈយៈវៈជើង ដែលត្រូវបានគេជឿថាជារបស់អ្នកប្រយុទ្ធតាលីបង់ ដែលត្រូវបានសម្លាប់ កំឡុងពេលមានការវាយលុកទៅលើបរិវេណចំនួន២ និងផ្លូវរូងក្រោមដីមួយនៅឯភូមិ Kakarak នៅខេត្ត Uruzgan ក្នុងខែមេសាឆ្នាំ ២០០៩ ៕ប្រែសម្រួលៈ ណៃ តុលា