គៀវ៖ សេវាកម្មសារព័ត៌មាន របស់អគ្គសេនាធិការកងទ័ព កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ថា ជាលើកដំបូងសមយុទ្ធយោធា នឹងធ្វើឡើងនៅប្រទេសអ៊ុយក្រែន ក្នុងកំឡុងពេលដែលប្រព័ន្ធការពារ ដែនអាកាសអ៊ុយក្រែន នឹងព្យាយាមស្ទាក់ចាប់យន្តហោះដ្រូន MQ-9 Reaper របស់អាមេរិក នៅព្រំដែនខាងលិចនៃប្រទេស។
មេបញ្ជាការ ស្តីទីនៃបញ្ជាការដ្ឋានកងទ័ពអាកាសខាងលិច នៃអគ្គបញ្ជាការកងទ័ពអាកាសខាងលិចបានឲ្យដឹងថា“ គោលបំណង នៃការបណ្តុះបណ្តាល គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យការពារដែនអាកាស ជាពិសេសដើម្បីធ្វើការបណ្តុះបណ្តាល ជាក់ស្តែងលើការតាមដានការ ចាប់យកគោលដៅ និងការធ្វើត្រាប់តាម ការបំផ្លាញយន្ដហោះដ្រូន MQ-9” ។
គួរបញ្ជាក់ថា យន្ដហោះដ្រូន MQ-9 Reaper គឺជាយន្ដហោះរយៈទទឹង រយៈចម្ងាយមធ្យម ធន់ និងយូរអង្វែង (MALE) ដែលត្រូវបានរចនាឡើង សម្រាប់ស៊ើបការណ៍ ការឃ្លាំមើល ការទទួលគោលដៅ និងការស៊ើបការណ៍ (ISTAR) និងបេសកកម្មវាយប្រហារ របស់អាមេរិក៕
ដោយ ឈូក បូរ៉ា