បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ក្រុមពួកអ្នកប្រយុទ្ធ និងវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណេត ឬហៅថា hackers នោះត្រូវបានគេជឿជាក់ថាកំពុង
មានបំណងរំខាន ទៅដល់ខ្សែសង្វាក់ផលិតកម្ម ផ្គត់ផ្គង់វ៉ាក់សាំងអន្តរជាតិសាជាថ្មីទៀត ហើយនៅសប្តាហ៍នេះ។
យោងតាមការបញ្ជាក់ច្បាស់ៗ ដោយក្រុមហ៊ុន IBM បានអះអាងថាថា ខ្លួនបានតាមដានយុទ្ធនាការមួយ ដែលមានគោលបំណង ចែកចាយខ្សែសង្វាក់ឧបករណ៍ត្រជាក់ ដែលត្រូវបានប្រើដើម្បី
រក្សាសីតុណ្ហភាពវ៉ាក់សាំង ឲ្យត្រឹមត្រូវក្នុងអំឡុងពេលដឹកជញ្ជូន។
គួរឲ្យដឹងដែរថា ទោះបីជាយ៉ាងណាក្តី អត្តសញ្ញាណរបស់អ្នកវាយប្រហារ គឺមិនទាន់អាចកំណត់ច្បាស់លាស់នៅឡើយ ប៉ុន្តែក្រុមហ៊ុន IBM បាននិយាយថាភាពស្មុគស្មាញ នៃវិធីសាស្ត្ររបស់ពួកគេអាច បង្ហាញថាគឺរដ្ឋមួយ។ លើសពីនេះ IBM ក៏បានធ្វើការព្រមាន ទៅលើរដ្ឋាភិបាលមួយនេះ ដែលរួមមានទាំងចក្រភពអង់គ្លេសផង ដែលនឹងត្រៀមខ្លួនទទួលបានវ៉ាក់សាំង ក្នុងពេលដ៏ឆាប់ៗនេះមុនគេ៕
ប្រែសម្រួល៖ស៊ុនលី