ព័ត៌មានអន្តរជាតិ

Salesforce ទិញសូហ្វវែរ Megadeal របស់ក្រុមហ៊ុន Slack ក្នុងតម្លៃ២៧,៧ ពាន់លានដុល្លារ

សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Salesforce បានប្រកាសជាផ្លូវការ ពីកិច្ចព្រមព្រៀង ដែលបានតម្លៃទឹកប្រាក់ ២៧,៧ ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន សហការតាមអ៊ីនធើណត Slack ផ្តល់ឲ្យក្រុមហ៊ុនយក្សសូហ្វវែរអាជីវកម្ម នូវឧបករណ៍យ៉ាងទូលំទូលាយ នៅពេលដែលជំងឺរាតត្បាត ជំរុញឲ្យមាននិន្នាការការងារពីចម្ងាយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

Salesforce មានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូ នឹងដាក់បញ្ចូលបច្ចេកវិទ្យាផ្ញើសារខ្លីៗ ជាមួយកម្មវិធីរបស់ខ្លួន សម្រាប់ការគ្រប់គ្រងទីផ្សារ និងក្រុមលក់។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Salesforce លោក Marc Benioff បាននិយាយថា រួមគ្នាក្រុមហ៊ុន Salesforce និង Slack នឹងកំណត់អនាគតនៃសូហ្វវែរសហគ្រាស និងផ្លាស់ប្តូររបៀបដល់មនុស្សគ្រប់គ្នា ធ្វើការនៅក្នុងពិភពឌីជីថល និងការងារពីគ្រប់ទីកន្លែង” ។

កិច្ចព្រមព្រៀងនេះ ផ្តល់ឲ្យក្រុមហ៊ុន Salesforce នូវកម្មវិធីផ្ញើសារ នៅកន្លែងធ្វើការដ៏មានប្រជាប្រិយ ត្រូវបានបង្កើតឡើងដោយ Slack ដែលបានប្រឈមនឹងការកើនឡើង ក្នុងអំឡុងពេលមានជំងឺរាតត្បាត ឆ្លងពីវីរុសពីសេវាកម្មវីដេអូដូចជា Zoom ជាដើម។

សហស្ថាបនិក និងជានាយកប្រតិបត្តិលោក Slack លោក Stewart Butterfield បានមានប្រសាសន៍ថា នៅពេលកម្មវិធីដើរតួនាទី កាន់តែសំខាន់នៅក្នុងការអនុវត្ត របស់អង្គភាពនីមួយៗ យើងចែករម្លែកចក្ខុវិស័យ នៃការកាត់បន្ថយភាពស្មុគស្មាញ បង្កើនថាមពល និងភាពបត់បែន ហើយនៅទីបំផុតកម្រិតនៃការតម្រឹម និងការរៀបចំភាពរហ័សរហួន៕ ដោយ៖លី ភីលីព

Most Popular

To Top