ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាំបាច់ត្រូវធ្វើការជាមួយគ្នា ក្នុងតំបន់អាស៊ី ដើម្បីទប់ទល់ នឹងឥទ្ធិពលរបស់ចិន

សេអ៊ូល៖ អ្នកការទូតសហរដ្ឋអាមេរិកម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនិងត្រូវតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់តម្លៃរួមរបស់ពួកគេ និងពិនិត្យមើលឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

អ្នកការទូតកូរ៉េខាងត្បូង ម្នាក់នៅទីនេះ បានយល់ស្របលើតម្រូវការ សម្រាប់សម្ព័ន្ធមិត្ត ដើម្បីធ្វើការជាមួយគ្នា ប៉ុន្តែបានគូសបញ្ជាក់ពីសារសំខាន់ នៃការដាក់ចេញគោលដៅរួម របស់ពួកគេជាមុនសិន។

តាមសម្តីរបស់លោក Marc Knapper ឧបការីរងរដ្ឋលេខាធិការ នៃប្រទេសកូរ៉េ និងជប៉ុន បានឲ្យដឹងថា “យើងមានទំនាក់ទំនង សហប្រតិបត្តិការយូរអង្វែង ហើយទំនាក់ទំនង ដែលខ្ញុំគ្រោងនឹងធ្វើទៅមុខ ខ្ញុំចង់និយាយ ពីព្រោះថា វាអាស្រ័យទៅលើប្រភេទគុណតម្លៃ និងគោលការណ៍ ដែលប្រទេសយើងទាំងពីរ ចែករំលែកទាក់ទងនឹងតម្លាភាព និងការបើកចំហ ហើយគាំទ្រដល់ការច្នៃប្រឌិត និងការប្តេជ្ញាចិត្ត ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល ដែលទិន្នន័យអាចហូរដោយសេរី ប៉ុន្តែក៏មានសុវត្ថិភាពផងដែរ”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top