សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុនផលិតស្មាតហ្វូន សហរដ្ឋអាមេរិក BlackBerry និងក្រុមហ៊ុន Amazon បានប្រកាសពីសម្ព័ន្ធភាពជាមួយគ្នា ដើម្បីបង្កើតប្រព័ន្ធកុំព្យូទ័រ Could ដែលរថយន្តអាចភ្ជាប់ ទៅនឹងសេវាកម្មនិងការយល់ ដឹងផ្អែកលើទិន្នន័យពីយានយន្ត និងអ្នកប្រើប្រាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ពាក្យនៃផែនការសម្រាប់កម្មវិធីទិន្នន័យយានយន្តឆ្លាតវៃ ហៅថា “IVY” ធ្វើសមកាលកម្មរថយន្ត ដោយឥតខ្សែ ដើម្បីប្រើប្រាស់កុំព្យូទ័រ នៅក្រុមហ៊ុន Amazon Web Services បណ្តាលឲ្យភាគហ៊ុនក្នុងក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅប្រទេសកាណាដា មានការកើនឡើងជាង ៥០ ភាគរយដល់ជិត ៩ ដុល្លារ។
លោក John Chen នាយកប្រតិបត្តិក្រុមហ៊ុន BlackBerry បាននិយាយ នៅក្នុងសេចក្តីប្រកាសរួមមួយថា “BlackBerry និង AWS ចែករម្លែកចក្ខុវិស័យរួមមួយ ដើម្បីផ្តល់ឲ្យក្រុមហ៊ុនផលិតរថយន្ត និងអ្នកអភិវឌ្ឍន៍ នូវការយល់ដឹងកាន់តែច្បាស់ ឲ្យពួកគេអាចផ្តល់សេវាកម្មថ្មី ដល់អតិថិជន។ IVY ត្រូវបានបម្រុងទុក ដើម្បីក្លាយជាកម្មវិធីសូហ្វវែរ ភ្ជាប់ជាមួយ Could ដែលអាចត្រូវបានប្រើ ដោយក្រុមហ៊ុនផលិតរថយន្ត ដើម្បីវិភាគទិន្នន័យឧបករណ៍ ចាប់សញ្ញាតាមពេលវេលាជាក់ស្តែង និងផ្តល់ឲ្យអ្នកបើកបរនូវព័ត៌មាន មានប្រយោជន៍។
ក្រុមហ៊ុនបានកត់សម្គាល់ថា គ្រប់ម៉ូដែរថយន្ត និងរថយន្តដឹកទំនិញទំនើប ត្រូវបានសាងសង់ឡើង ដោយមានផ្នែករាប់ពាន់ពីអ្នកផ្គត់ផ្គង់ ដែលជាទូទៅមានផ្នែករឹង និងកម្មវិធីដែលមានកម្មសិទ្ធិ។ ចក្ខុវិស័យ សម្រាប់វេទិកា ដើម្បីធ្វើឲ្យយល់បានគ្រប់ទិន្នន័យទាំងអស់ សម្រាប់អ្នកបើកបរ ខណៈដែលបម្រើជាវេទិកា សម្រាប់កម្មវិធី ឬសេវាកម្មបន្ថែមពីអ្នកអភិវឌ្ឍន៍៕ ដោយ៖លី ភីលីព