ព័ត៌មានអន្តរជាតិ

កងកម្លាំងម៉ារីនអាមេរិក ប្រកាសពីការត្រៀម រួចរាល់របស់កងយន្តហោះចម្បាំង F-35C ដំបូង សម្រាប់ការប្រើលើនាវាផ្ទុកយន្តហោះ

បរទេស៖ កងកម្លាំងម៉ារីនសហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា កងវាយប្រហារនៃយន្តហោះលេខ៣១៤ ទើបបានទទួលសមត្ថភាពប្រតិបត្តិការដំបូង សម្រាប់យន្តហោះចម្បាំងបំបាំងកាយ F-35C Lightning II។

យោងតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីប្រកាសនេះ ធ្វើឲ្យកងយន្តហោះ VMFA-314 ដើម្បីដាក់ពង្រាយប្រើលើនាវាផ្ទុកយន្តហោះ ធ្វើការគំាទ្រដល់ប្រតិបត្តិការចម្បាំង នៅជុំវិញពិភពលោក។

លោកឧត្តមសេនីយ៍ Christopher Mahoney ជាអគ្គមេបញ្ជាការ នៃកងយន្តហោះចម្បាំង កងកម្លាំងម៉ារីនលេខ៣ បាននិយាយថា “យន្តហោះចម្បាំង F-35 គឺជាទម្រង់បេសនកម្មមួយ ដែលពង្រីកវិសាលភាព កងកម្លាំងម៉ារីនរបស់យើងនិងម៉ាស៊ីន ព្រមទាំងបង្កើនសមត្ថភាពរបស់យើង ក្នុងការគាំទ្រដល់ដៃគូនានា តាមការជូនដំណឹងភ្លាម”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top