កីឡាករឆ្នើម Jens Petter Hauge ស៊ុតបាន១គ្រាប់ និងជួយមិត្តរួមក្លឹបរកបាន១គ្រាប់ ធ្វើឲ្យ AC Milan អាចឡើងទៅវគ្គបន្ទាប់ នៃព្រឹត្តិការណ៍ Europa League
ងាយៗយកឈ្នះក្រុម Celtic ។
AC Milan ស៊ុតបាន៤គ្រាប់ តាមពីក្រោយក្រុមភ្ញៀវ Celtic ដែលបាននាំំមុខមុនទៅហើយ ដល់ទៅ២គ្រាប់ តាំងតែពីនាទីទី៧មួយគ្រាប់ និងនាទីទី១៤មួយគ្រាប់ទៀត។
Calhanoglu ស៊ុតបាន១គ្រាប់វិញ នៅនាទីទី២៤កីឡាករ Castillejo ស៊ុតបានមួយគ្រាប់ទៀត នៅនាទីទី២៦។
ចូលមកដល់តង់ទី២កីឡាករ Hauge បន្ថែម១គ្រាប់ទៀត នាំមុខលើ Celtic វិញ និងធ្វើឲ្យកម្លាំងរបស់ AC Milan កាន់តែខ្លាំង និងសម្រុកបន្ថែមបាន១គ្រាប់ទៀត ដោយកីឡាករ
Brahim Daiz នៅនាទីទី៨២បញ្ចប់ ការប្រកួត AC Milan បាន៤គ្រាប់ Celtic បាន២គ្រាប់៕
ប្រែសម្រួល៖ស៊ុនលី