អតីតកីឡាករជម្រើសបារាំង ដ៏ឆ្នើម និងជាវិរៈបុរសរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Partick Vieira នៅថ្ងៃនេះត្រូវបានក្លឹប Nice បណ្តេញចេញពីតំណែងហើយ។
ការបណ្តេញចេញនេះ ត្រូវបានធ្វើឡើងនៅបន្ទាប់ពី Nice បានធ្លាក់ចេញ ពីពានរង្វាន់ Europa League ហើយខណៈ ដែលក្លឹបកំពុងស្ថិតនៅ ចំណាត់ថ្នាក់ទី១១ នៅក្នុងតារាងលីគកំពូល បារាំងនៅឡើយ ។
ក្លឹបបានប្រកាសទៀត ដែលថាលោក Adiren Ursea នឹងក្លាយជាគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបជំនួសតំណែងរបស់លោក
Vieira ដែលបានទទួលការងារនេះ តាំងតែពីឆ្នាំ២០១៨៕
ប្រែសម្រួល៖ស៊ុនលី