Premier League បានធ្វើការប្រកាសជាផ្លូវការ នូវបេក្ខជន៦រូប ដែលអាចឈ្នះពានកីឡាករ ឆ្នើមប្រចាំខែវិច្ឆិកា កន្លងទៅនៅក្នុងថ្ងៃនេះ។
បេក្ខភាពទាំងអស់លើកនេះ សុទ្ធតែជាកីឡាករ ដែលមកពីក្លឹបខុសៗគ្នាទាំងអស់មានដូចជា ខ្សែការពារក្លឹប Chelsea កីឡាករ Ben Chilwell ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandes និងខ្សែបម្រើ Aston Villa កីឡាករ Jack Grealish ។
រីឯបេក្ខជន ៣រូបទៀតមានដូចជា ខ្សែបម្រើ Spurs កីឡាករ Pierre Emile Hojbjerg ខ្សែបម្រើ West Ham កីឡាករ Angelo Ogbonna និងខ្សែបម្រើ Southampton កីឡាករ James Ward Prowse ។
ទាក់ទិននឹងលទ្ធផល អ្នកឈ្នះពានខាងលើ នឹងចេញនៅអាទិត្យក្រោយ ដោយរង់ចាំការបោះឆ្នោតពីអ្នកគាំទ្រ ប្រធានក្រុមក្លឹបទាំងអស់ និងអ្នកជំនាញបាល់ទាត់មួយចំនួន។
គួរបញ្ជាក់ផងដែរថា កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ Bruno ជាកីឡាករដែលឈ្នះបានពានមួយនេះ៕
ដោយ ៖ sabay