ព័ត៌មានអន្តរជាតិ

ចិន ៖ អាមេរិក គួរតែឈប់បំពានគោល គំនិតស្តីពីសន្តិសុខជាតិ

បរទេស ៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនប្រឆាំងដាច់ខាត ចំពោះសម្ពាធសហរដ្ឋអាមេរិក លើក្រុមហ៊ុនចិន និងបានស្នើឲ្យអាមេរិក ឈប់បំពានគោលគំនិត សន្តិសុខជាតិ ក្រោយរដ្ឋបាលលោក ត្រាំ បានដាក់បន្ថែមក្រុមហ៊ុន SMIC និង CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅស្តីពីការពារជាតិ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន National Post នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍ និងកិត្តិស័ព្ទរបស់អាមេរិក ។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនប្រេងខ្នាតយក្ស CNOOC របស់ប្រទេសចិន ក្នុងបញ្ជីខ្មៅ ពីបទក្រុមហ៊ុនពាក់ព័ន្ធកិច្ចការយោធាចិន ហើយការបន្ថែមចូលបញ្ជីខ្មៅនេះ ទំនងជានឹងបង្កឲ្យភាពតានតឹងកើនឡើង ជាមួយទីក្រុងប៉េកាំង នៅមុនពេលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ឡើងកាន់អំណាច៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top