បរទេស ៖ រដ្ឋសភារបស់ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តច្បាប់ ដែលអំណាចឲ្យរដ្ឋាភិបាល សហព័ន្ធធ្វើវេតូ ចំពោះកិច្ចព្រមព្រៀងណាមួយ ដែលធ្វើឡើងជាមួយរដ្ឋបរទេស ហើយការអនុម័តច្បាប់បែបនេះ ទំនងជានឹងធ្វើឲ្យប្រទេសចិនខឹង និងបង្កើនកម្តៅជម្លោះការ ទូតកាន់តែខ្លាំង រវាងប្រទេសទាំងពីរ។
ច្បាប់ថ្មីនេះ តាមសេចក្តីរាយការណ៍ អនុញ្ញាតឲ្យប្រជាជាតិខំមិនវែលធ្វើការរារាំងកិច្ចព្រមព្រៀងណាមួយ រវាងរដ្ឋអូស្ត្រាលី ក្រុមប្រឹក្សាឬក៏ស្ថាប័ននានា និងរដ្ឋាភិបាលបរទេស ដូចជាកិច្ចព្រមព្រៀងឆ្នាំ២០១៨ រវាងរដ្ឋវីកតូរា និងប្រទេសចិនជាដើម។
នៅក្នុងទីក្រុងកង់បេរ៉ា នាយករដ្ឋមន្ត្រី អូស្ត្រាលី លោក Scott Morrison បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “គោលនយោបាយនិងផែនការ របស់ប្រទេសអូស្ត្រាលី ជាក្រឹតក្រមដែលយើងបង្កើតឡើង សម្រាប់ប្រទេសរបស់យើង គឺបង្កើតឡើងនៅទីនេះ ក្នុងប្រទេសអូស្ត្រាលី យោងទៅតាមតម្រូវការចាំបាច់ របស់យើងនិងផលប្រយោជន៍របស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង