បរទេស ៖ ប្រធានចារកម្មសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានបង្កើនការវាយប្រហារ របស់រដ្ឋបាលលោក ត្រាំ លើទីក្រុងប៉េកាំង ដោយធ្វើការហៅប្រទេសចិន ថាជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាព នៅទូទាំងពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក និងនិយាយថា ចិនផ្តោតលើការត្រួតត្រាពិភពលោក ។
នៅក្នុងអត្ថបទបែបមតិមួយ នៅលើគេហទំព័រកាសែត Wall Street Journal ប្រធានចារកម្មជាតិអាមេរិក លោក John Ratcliffe បានមានប្រសាសន៍ ថា “ការស៊ើបការណ៍សម្ងាត់គឺច្បាស់ថា ទីក្រុងប៉េកាំង មានបំណងត្រួតត្រា លើសហរដ្ឋអាមេរិក និងផ្នែកផ្សេងទៀត នៃពិភពលោក តាមរយៈសេដ្ឋកិច្ច យោធានិងបច្ចេកវិទ្យា”។
លោក John Ratcliffe ជាអតីតសមាជិកសភា មកពីបក្សសាធារណរដ្ឋ ដែលលោក ត្រាំ តែងតាំងឲ្យកាន់តំណែងជាប្រធានចារកម្ម សហរដ្ឋអាមេរិក កាលពីនិទាឃរដូវឆ្នាំមិញនោះ បាននិយាយថា ប្រទេសចិន បានបង្កឲ្យមានការគម្រាមកំហែងដ៏ធំបំផុត ចំពោះសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្នេះ និងការគម្រាមកំហែងដ៏ធំបំផុត ចំពោះលទ្ធិប្រជាធិបតេយ្យនិងសេរីភាព នៅទូទាំងពិភពលោក ចាប់តាំងពីសង្គ្រាមលោកលើកទីមក ៕
ប្រែសម្រួល៖ប៉ាង កុង