ព័ត៌មានអន្តរជាតិ

ហ្វេសប៊ុក ចាប់ផ្តើមលប់ចោល ព័ត៌មានក្លែងក្លាយ ស្តីពីបញ្ហាវ៉ាក់សាំងកូវីដ១៩

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ក្រុមហ៊ុនយក្សហ្វេសប៊ុក នឹងចាប់ផ្តើមធ្វើការពិនិត្យ និងលប់ចោលនូវព័ត៌មានមិនពិត
ទាំងឡាយណាដែលពាក់ព័ន្ធ ទៅនឹងបញ្ហាវ៉ាក់សាំងកូវីដ១៩ ។

ប្រភពដដែលបានសរសេរទៀតថា មកដល់ពេលនេះ ក្រុមហ៊ុនកំពុងពន្លឿនផែនការ របស់ខ្លួនដើម្បីអាចហាមប្រាម ទៅលើព័ត៌មានក្លែងក្លាយ ទាំងនោះនៅលើ
បណ្តាញសង្គមយក្សរបស់ខ្លួនទាំងពីរគឺ Facebook និង Instagram ហើយកិច្ចការងារនេះធ្វើឡើងនៅចំពេល ដែលវ៉ាក់សាំងកូវីដ១៩ ដំបូងបង្អស់ត្រូវបាន
អនុញ្ញាតិឲ្យប្រើប្រាស់នៅអង់គ្លេស ។

គួរឲ្យដឹងដែរថា សកម្មភាពរបស់ Facebook មួយនេះត្រូវបានធ្វើឡើងនៅក្រោយពេល ដែលខ្លួនបានទទួលពាក្យរិះគន់ជាច្រើន ពាក់ព័ន្ធទៅនឹងព័ត៌មានមិនពិតដែល
នៅតែឃើញមានវត្តមាន នៅលើបណ្តាញសង្គម របស់ខ្លួននាពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top