ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មក្រុមពាក់ព័ន្ធ ជាមួយអ៊ីរ៉ង់ ជុំវិញអាវុធគីមី

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មក្រុមវិស្វកកម្ម និងស្រាវជ្រាវគីមីអ៊ីរ៉ង់មួយ រួមទាំងនាយករបស់ក្រុមនេះផងដែរ ជុំវិញការចោទពីបទ ធ្វើការចូលរួម នៅក្នុងកម្មវិធីអាវុធគីមី របស់ទីក្រុងតេអេរ៉ង់។

ក្រសួងរតនាគារនិងក្រសួងការបរទេស បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រសួងបានដាក់ទណ្ឌកម្មលើក្រុម និងនាយករបស់ក្រុមនេះ គឺលោក Mehran Babri ក្រោមបទបញ្ជាប្រតិបត្តិឆ្នាំ២០០៥ ដែលបង្កកទ្រព្យសម្បត្តិ របស់អ្នកបង្កើតអាវុធប្រល័យលោក ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា ក្រុមនេះត្រូវបានគេផ្តោតគោលដៅលើ ដោយសារវាគឺគ្រប់គ្រងដោយអង្គការច្នៃប្រឌិតថ្មីនិងស្រាវជ្រាវការពារជាតិអ៊ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រោមបទបញ្ជាប្រតិបត្តិដូចគ្នានេះដែរ នៅក្នុងឆ្នាំ០១៤៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top