វ៉ាស៊ីនតោន៖ កាសែត Washington Post បានរាយការណ៍ថា នាយកផ្នែកទំនាក់ទំនងនៅសេតវិមាន បច្ចុប្បន្នគឺលោកស្រី Alyssa Farah បានលាឈប់ពីតំណែងហើយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា របាយការណ៍នោះបាននិយាយថា លោកស្រី Alyssa Farah បានដាក់លិខិតលាលែងពីតំណែងទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីធ្វើការអស់រយៈពេល ៣ ឆ្នាំកន្លះនៅក្នុងរដ្ឋបាល លោក ត្រាំ ។ មន្ត្រីរដ្ឋបាល លោក ត្រាំ ផ្សេងទៀតក៏បានប្រកាសពីការចាកចេញរបស់ពួកគេផងដែរនៅសប្តាហ៍នេះ។
ចំណែក Scott Adams បានលាលែងពីតំណែងជាទីប្រឹក្សាពិសេសរបស់លោក Trump ស្តីពីជំងឺរាតត្បាត។
ប្រធានគណៈកម្មាធិការទំនាក់ទំនងសហព័ន្ធ (FCC) លោក Ajit Pai បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទថាលោកចុះហត្ថលេខាលើលិខិតលាឈប់ពីតំណែងហើយ ហើយលោកនឹងចុះចេញពីតំណែងនៅថ្ងៃទី ២១ ខែមករា៕
ប្រែសម្រួលៈ ណៃ តុលា