ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ចេញច្បាប់ ទិដ្ឋការតឹងរឹងជាងមុន សម្រាប់សមាជិកបក្ស កុម្មុយនីស្តចិន

តូក្យូ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងដាក់ចេញនូវច្បាប់ទិដ្ឋការតឹងរឹងជាងមុន សម្រាប់សមាជិកបក្សកុម្មុយនិស្តចិន និងក្រុមគ្រួសារបន្ទាន់របស់ពួកគេ ក្នុងគោលបំណងការពារសហរដ្ឋអាមេរិក ពីអ្វីដែលខ្លួននិយាយថា ឥទ្ធិពលរបស់អាស៊ី គឺ“ ឥទ្ធិពលអាក្រក់” ។

ប្រទេសចិន បានរិះគន់យ៉ាងឆាប់រហ័ស ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រដោយថា គោលបំណងសំខាន់នៃវិធានការណ៍នេះ គឺដើម្បី“ ធ្វើនយោបាយ និងធ្វើឱ្យមានភាពខុសគ្នាខាងមនោគមវិជ្ជា” ក៏ដូចជា“ ចាប់ចំណាប់ខ្មាំងប្រជាជននៃប្រទេសទាំងពីរ” ដើម្បីបំពេញ“ ផលប្រយោជន៍អាត្មានិយមផ្ទាល់ខ្លួនរបស់ក្រុងវ៉ាស៊ីនតោន” ។

ច្បាប់ថ្មីដែលប្រាកដថា នឹងរឹតបន្តឹងចំណងមិត្តភាពអាមេរិក – ចិន ដែលកាន់តែយ៉ាប់យ៉ឺននោះ នឹងកាត់បន្ថយសុពលភាពអតិបរមានៃទិដ្ឋាការអាជីវកម្ម មិនមែនអន្តោប្រវេសន៍ និងទេសចរពីរយៈពេល ១០ ឆ្នាំមកត្រឹម ១ខែវិញ។ ដោយក្នុងនោះគណបក្សកុម្មុយនីស្តចិន មានសមាជិកជាង ៩០ លាននាក់៕

ដោយ ឈូក បូរ៉ា

Most Popular

To Top