DETROIT៖ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងលែងគាំទ្ររដ្ឋបាល Trump ក្នុងការប្រយុទ្ធ ប្រឆាំង នឹងច្បាប់របស់ខ្លួនដើម្បីបញ្ចប់ សមត្ថភាពរបស់រដ្ឋកាលីហ្វ័រញ៉ាក្នុងការកំណត់ការបំពុល ដោយស្វ័យប្រវត្តិ និងស្តង់ដារឧស្ម័នយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការប្រកាសនេះគឺជាសញ្ញាថ្មីមួយទៀតបង្ហាញថា សម្ព័ន្ធភាពរបស់អ្នកផលិតរថយន្ត គាំទ្ររដ្ឋបាលស្ថិត នៅខាងក្រៅអាចនឹងបែកបាក់គ្នា។ ក្រុមហ៊ុន General Motors បានបញ្ចប់ការគាំទ្រ របស់ខ្លួន សម្រាប់ការប្រយុទ្ធរបស់រដ្ឋបាល Trump ជាមួយរដ្ឋកាលីហ្វ័រញ៉ា ស្តីពីស្តង់ដារនៃ ការបំភាយឧស្ម័នកាលពីសប្តាហ៍មុន។
ក្រុមហ៊ុន Nissan បានបន្តថា ខ្លួននឹងដកខ្លួនចេញដោយសារតែមានទំនុកចិត្តថា ការពិភា ក្សា រវាងឧស្សាហកម្មកាលីហ្វ័រញ៉ា និងរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតលោកJoe Biden អាចផ្តល់នូវស្តង់ដារជាតិទូទៅដែលបង្កើនប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ អ្នកបើកប រអាមេរិកទាំងអស់” ។
ក្រុមហ៊ុន GM និង Nissan គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តចំនួន ១៣ ដែលចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងច្បាប់របស់រដ្ឋបាល Trump ។ ការចាកចេញរបស់Nissan បន្សល់ទុក នូវក្រុមហ៊ុនតូToyota, Fiat Chrysler, Hyundai, Kia, Subaru, Isuzu, Suzuki, Maserati, McLaren, Aston-Martin និងក្រុមហ៊ុន Ferrari ។ សេចក្តីថ្លែងការណ៍របស់Nissan បាននិយាយថា យើងបន្តគាំទ្រការកែលម្អសេដ្ឋកិច្ចប្រេង និងក្របខណ្ឌដែលជំរុញបច្ចេកវិទ្យាជឿនលឿន ខណៈពេលដែលធ្វើឲ្យមានតុល្យភាពអាទិភាពដូចជាបរិស្ថានសុវត្ថិភាពលទ្ធភាព និងការងារ៕
ដោយ៖លី ភីលីព