មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋាភិបាលបានរាយការណ៍ នៅថ្ងៃសុក្រនេះថា លោក Cesar Binag មេបញ្ជាការក្រុមការងាររួមរបស់ ហ្វីលីពីនដើម្បីការពារវីរុសកូវីដ១៩បាននិយាយថា ប៉ូលីសនៅទីក្រុងម៉ានីលនឹងប្រើរំពាត់ផ្តៅប្រវែង១ម៉ែត្រ ដើម្បីឱ្យប្រជាជនរក្សាគម្លាតសង្គមនៅក្នុងតំបន់សាធារណៈ ចំពេលមានការរីករាលដាលនៃវីរុសឆ្លង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន PNA ថាឧត្តមសេនីយ៍ Binag បាននិយាយថា អាជ្ញាធរបានសំរេចចិត្តបង្កើនចំនួនមន្រ្តីប៉ូលីសនៅកន្លែងដែល មានមនុស្សច្រើនដូចជា ផ្សារ មជ្ឈមណ្ឌលផ្សារទំនើប ព្រះវិហារ និង នៅកំពង់ផែ ចាប់តាំងពីវិធានការ គម្លាតសុវត្ថិភាពសង្គម មិនត្រូវបានគេអើពើនៅតំបន់ទាំងនោះ។
លោកឧត្តមសេនីយ៍ Debold Sinas មេបញ្ជាការប៉ូលីសជាតិហ្វីលីពីន បានបញ្ជាឱ្យដាក់ពង្រាយប៉ូលីសនិងទាហានទ្វេដងបន្ថែមទៀតដើម្បីជួយ យើងក្នុងការល្បាតអំពីការរក្សាគម្លាត។ ពួកគេមានរំពាត់ផ្តៅប្រវែងមួយម៉ែត្រដើម្បីអនុវត្តច្បាប់ ដែលឃ្លាតឆ្ងាយពីរាងកាយ។នេះបើតាមការដកស្រង់សម្តីរបស់ទីភ្នាក់ងារ សារព័ត៌មាន PNA ៕ប្រែសម្រួលៈ ណៃ តុលា