ព័ត៌មានអន្តរជាតិ

ការចាកចេញ របស់អ្នកជំនាញ Google AI ស្ថិតក្រោមការព្រួយបារម្ភ និងប្រកាន់ពូជសាសន៍

សេនហ្វ្រេនស៊ីស្កូ ៖ អ្នកជំនាញខាងបញ្ញាសិប្បនិម្មិតលេចធ្លោ លោកស្រី Timnit Gebru បានជួយកែលម្អមុខមាត់ សាធារណៈ របស់ Google ក្នុងនាមជាក្រុមហ៊ុន ដែលលើកស្ទួយអ្នកវិទ្យាសាស្ត្រ កុំព្យួទ័រខ្មៅ និងចោទសួរពីការប្រើប្រាស់បច្ចេកវិទ្យា AI បង្កគ្រោះថ្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ប៉ុន្តែនៅខាងក្នុងវិញ លោកស្រី Gebru ជាអ្នកដឹកនាំផ្នែកក្រមសីលធម៌ AI មិនមានការខ្មាស់អៀនអំពីការបង្ហាញ ការសង្ស័យអំពីការប្តេជ្ញាចិត្ត ទាំងនោះឡើយ រហូតដល់លោកស្រី ត្រូវបានគេដេញចេញពីក្រុមហ៊ុន នៅសប្តាហ៍នេះក្នុងជម្លោះលើផ្នែកស្រាវជ្រាវមួយ ដោយពិនិត្យមើលពីគ្រោះថ្នាក់សង្គម នៃសាខាកំពុងរីក ចម្រើនផ្នែក AI។

លោកស្រី Gebru បានប្រកាសនៅលើ Twitter ថា លោកស្រីត្រូវបានគេបណ្តេញចេញ ។ ក្រុមហ៊ុន Google បានប្រាប់បុគ្គលិកថា លោកស្រីបានលាឈប់ពីការងារ ចំណែកនិយោជិក របស់ Google ជាង ១.២០០ នាក់បានចុះហចចចត្ថលេខាលើ លិខិតចំហមួយដែលហៅថា ឧប្បត្តិហេតុនៃការត្រួតពិនិត្យស្រាវជ្រាវ មិនធ្លាប់មានពីមុនមក និងធ្វើឲ្យក្រុមហ៊ុននេះ ប្រកាន់ពូជសាសន៍ និងការពារខ្លួន ។

ការងឿងឆ្ងល់ចំពោះការចាកចេញយ៉ាងរហ័ស របស់លោកស្រី Gebru គឺជាឧប្បត្តិហេតុចុងក្រោយ ដែលបានចោទសួរថាតើ Google វង្វេងឆ្ងាយពីបាវចនា “កុំធ្វើអំពើអាក្រក់” ឥឡូវនេះក្រុមហ៊ុនបានបណ្តេញនិយោជិក ជាប្រចាំដើម្បីហ៊ានប្រជែងការគ្រប់គ្រង ។

ការចាកចេញរបស់លោកស្រី Gebru ជាជនជាតិស្បែកខ្មៅក៏បានបង្កើនការសង្ស័យបន្ថែមទៀតអំពីភាពចម្រុះ និងការដាក់បញ្ចូលនៅក្នុងក្រុមហ៊ុនដែលស្ត្រីស្បែកខ្មៅមានចំនួនតែ ១,៦ ភាគរយនៃកម្លាំងពលកម្ម៕
ដោយ ៖ លី ភីលីព

Most Popular

To Top