តូក្យូ ៖ ប្រអប់ របស់ប្រទេសជប៉ុនមួយ ដែលដឹកគំរូដំបូងនៃផ្កាយ ព្រះគ្រោះបានបាញ់ជុំវិញបរិយាកាស ពេលយប់ថ្ងៃអាទិត្យមុនពេលចុះចត ដោយជោគជ័យនៅតំបន់ឆ្ងាយដាច់ ស្រយាលអូស្ត្រាលី ដោយបំពេញបេសកកម្ម ដើម្បីផ្តល់តម្រុយដល់ប្រភព ដើមនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើផែនដីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
យានអវកាស Hayabusa2 បានបញ្ចេញប្រអប់តូចៗកាលពីថ្ងៃសៅរ៍ និងបានបញ្ជូនវាឆ្ពោះទៅផែនដី ដើម្បីបញ្ជូនគំរូពីអាចម៍ផ្កាយ នៅឆ្ងាយដែលមាន ចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីលើដី ឆត្រយោងត្រូវបានបើក ដើម្បីបន្ថយការធ្លាក់របស់វា ហើយសញ្ញាពន្លឺក៏បានបញ្ជូនចង្អុលបង្ហាញទីតាំង របស់វាក្នុងតំបន់មានមនុស្សរស់នៅ Woomera នៅភាគខាងត្បូងអូស្ត្រាលី ។
ប្រហែល២ម៉ោងបន្ទាប់ ពីការជួលនាវាទីភ្នាក់ងាររុករក អវកាសជប៉ុនបាននិយាយថា ក្រុមរុករកឧទ្ធម្ភាគចក្រ របស់ខ្លួនបាន រកឃើញបំណែកនេះ ក្នុងតំបន់ចុះចតតាមគ្រោងទុក។ ការរកឃើញឡើងវិញ នូវប្រអប់រាងពងក្រពើ មានអង្កត់ផ្ចិតប្រហែល ៤០ សង្ទីម៉ែត្រត្រូវបានបញ្ចប់បន្ទាប់ពី ២ ម៉ោងទៀត ៕
ដោយ៖លី ភីលីព