ព្រឹត្តិការណ៍

EU៖ ខែវិច្ឆិកា ជាខែដែលក្តៅបំផុត នៅក្នុងកំណត់ត្រា ប្រវត្តិសាស្ត្រ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា ផ្កាយរណបសេវាកម្មតាមដាន របស់សហភាពអឺរ៉ុប (EU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា កាលពីខែមុន ជាខែវិច្ចិកា ដែលក្តៅបំផុត នៅក្នុងកំណត់ត្រា ខណៈដែលសហភាពអឺរ៉ុប បានចាត់ទុកថា មានសីតុណ្ហភាពក្តៅបំផុតនៅក្នុងប្រវត្តិសាស្ត្រ ។

សេវាកម្មតាមដានការបំរ៉ែលបំរួលអាកាសធាតុ (C3S)បានធ្វើការវិភាគទៅលើផ្ទៃរាប និងសីតុណ្ហភាពខ្យល់ ដោយបានរកឃើញថា ខែវិច្ឆិកា ឆ្នាំ២០២០ គឺមាន០,៨អង្សាសេ ដែលក្តៅជាង៣០ឆ្នាំមុនគិតជាមធ្យម ចន្លោះពីឆ្នាំ១៩៨១ និងឆ្នាំ២០១០ ដោយលើស០,១អង្សាសេ ដែលក្តៅបំផុតជាងកំណត់ត្រាមុន ។

សម្រាប់សរទរដូវ (ពីខែកញ្ញា ដល់ខែវិច្ឆិកា) សីតុណ្ហភាពនៅអឺរ៉ុប គឺ១,៩អង្សាសេ ដែលលើសពីកម្រិតស្តង់ដា ដោយផ្អែកលើអំឡុងពេលដែលមាន០,៤អង្សាសេ ដែលខ្ពស់ជាងសីតុណ្ហភាពគិតជាមធ្យមនៅក្នុងឆ្នាំ២០០៦ ដែលជាក្តៅជាងពេលមុន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាកមរា

Most Popular

To Top