ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងថា វាអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការសំរេចចិត្តត្រឹមត្រូវ លើទំនាក់ទំនង ពេលអនាគតជាមួយចិន

បរទេស៖ កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម ដល់មន្រ្តីបក្សកុម្មុយនិស្តចិន (CCP) ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមក្នុងសកម្មភាព ដែលបង្ខិតបង្ខំជាច្រើន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាធុរកិច្ចអាមេរិក – ចិន រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី បាននិយាយថា វាអាស្រ័យលើសហរដ្ឋអាមេរិក ក្នុងការសម្រេចចិត្តត្រឹមត្រូវលើទំនាក់ទំនងចិន – អាមេរិក នាពេលអនាគត។

លោកវ៉ាងយី បានបន្តថា លោកសង្ឃឹមនិងជឿជាក់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីប្រទេសចិន នៅទីបំផុតនឹងវិលត្រឡប់ទៅរក លក្ខណៈស្របតាមការពិត និងសមហេតុផល។ លោកថា“ ចិននិងសហរដ្ឋអាមេរិកគួរតែផ្តួចផ្តើមកិច្ចពិភាក្សា គ្រប់កម្រិតទាំងអស់ បញ្ហាណាមួយអាចត្រូវ បានពិភាក្សានៅតុចរចា។

រដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគួរតែគោរព បទដ្ឋានអន្តរជាតិ និង ជៀសវាងការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top