សិល្បៈ និង កម្សាន្ត

មី​ចែស! ការ​​រាំ Breakdancing ត្រូវ​បាន​ដាក់​បញ្ចូល ​ក្នុង​ប្រភេទ​កីឡា ​ប្រកួត​របស់​អូឡាំពិក

​ការ​រាំ Breakdancing ត្រូវ​បាន​ប្រកាស​ដាក់​បញ្ចូល ​ក្នុង​ប្រភេទ​កីឡា​ ប្រកួត​​នៅ​អូឡាំពិក​ ក្នុង​ទីក្រុង​ប៉ារីស ឆ្នាំ ២០២៤។

Breakdancing ត្រូវ​បាន​​បញ្ចូល​ដោយ​​គណៈកម្មាធិការ ​អូឡាំពិក​អន្តរជាតិ ក្នុង​គោលបំណង​ផ្ដោត​ខ្លាំង​លើ​យុវជន ។ ជាមួយ​គ្នា​នេះ​ដែរ​​ ក៏​មាន​ការ​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ការ​ជិះ​ស្គី​ក្តារ​ ជិត​ស្គី​លើ​ទឹក​ និង​ឡើង​ជញ្ជាំង ​ក៏​គ្រោង​បង្ហាញ ​វត្តមាន​ជា​លើក​ដំបូង ​នៅ​អូឡាំពិក​រដូវ​ក្ដៅ ​​ក្នុង​ទីក្រុង​តូក្យូ​​នៅ​ឆ្នាំ​ក្រោយ និង​បន្ត​លេច​មុខ​ នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ។

អ្នក​រៀបចំ​អូឡាំពិក​ទីក្រុង​ប៉ារីស ​បាន​និយាយ​ថា ពួកគេ​ចង់​ផ្តល់​នូវ​កម្មវិធី​មួយ​ ដែល​ស្រប​តាម​ពេលវេលា​ ហើយ​នឹង​អាច​ទាក់ទាញ​ទស្សនិកជន​ថ្មី ជា​ពិសេស​យុវជន។ ងាក​មក​ចាប់​អារម្មណ៍​ អូឡាំពិក​រដូវ​ក្ដៅ​​ក្នុង​ទីក្រុង​តូក្យូ​​ តាម​ពិត​ត្រូវ​រៀបចំ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ដោយ​សារ​កូវីដ ​ទើប​​គេ​សម្រេច​លើក​ទៅ​ឆ្នាំ​ក្រោយ​វិញ៕ ​​​sabay

Most Popular

To Top