ព័ត៌មានអន្តរជាតិ

ស្លាកសញ្ញា ចរាចរណ៍ឆ្លាតវៃ ព្រមានអ្នកបើកបរ អំពីលើផ្លូវខាងមុខ ដោយប្រើរ៉ាដាបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រ ប៉ូឡូញ

ប៉ូឡូញ ៖ ប្រទេសប៉ូឡូញ កំពុងត្រួសត្រាយស្លាកសញ្ញា សម្គាល់ថ្មីរួមបញ្ចូលគ្នា នូវឧបករណ៍ ចាប់សញ្ញាជាច្រើន ដើម្បីតាមដានចរាចរណ៍ និងលក្ខខណ្ឌចរាចរណ៍ ដើម្បីព្រមានអ្នកបើកបរគ្រោះថ្នាក់ នៅលើផ្លូវខាងមុខ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ កំពុងបង្កើតស្លាកសញ្ញាផ្លូវឆ្លាតវៃ ដើម្បីតាមដានបរិមាណ ចរាចរណ៍ និងប្រុងប្រយ័ត្ន សម្រាប់អ្នកបើកបរឲ្យទាន់ពេលវេលា ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន ជាផ្នែកមួយ នៃគម្រោងជាតិ មានឈ្មោះថា INZNAK ។ សញ្ញាទាំងនេះក៏វាស់វែង ពីលក្ខខណ្ឌអាកាសធាតុ និងប្រើប្រាស់ទម្រង់រ៉ាដា ជាច្រើនរួមទាំងឧបករណ៍ ចាប់សញ្ញាវ៉ិចទ័រ សូរស័ព្ទ (AVS) ត្រូវបានប្រើជាប្រពៃណី សម្រាប់កម្មវិធីក្រោមទឹក ។

AVSកំណត់រលកសំឡេង ដែលឆ្លុះបញ្ចាំង ហើយគណនាចរាចរណ៍នៅលើផ្លូវហាយ វេពិសេសដែលក្រោយមកអាចបញ្ជូន តទៅអ្នកបើកបរ ដើម្បីព្រមានពីការកកស្ទះ។ ស្លាកសញ្ញាផ្លូវឆ្លាតវៃ ក៏បានបំពាក់មកជាមួយប្រព័ន្ធរ៉ាដា Doppler ដែលមានស្រាប់ និងបច្ចេកទេសរ៉ាដា ឯកទេសដោយផ្អែកលើឥទ្ធិពល Doppler ។
រ៉ាដាDoppler ត្រូវបានប្រើរួចហើយ នៅតាមដងផ្លូវ ដើម្បីមើលពីរបៀបដែលរថយន្ត ធ្វើដំណើរលឿន ហើយប្រាប់អ្នកបើកបរ ឲ្យបន្ថយល្បឿន ប្រសិនបើពួកគេធ្វើដំណើរ លើសល្បឿនកំណត់ ក៏ដូចជាកាំភ្លើងល្បឿនរបស់ប៉ូលីស ។ លើស្លាកសញ្ញាផ្លូវឆ្លាត រ៉ាដា Doppler វាស់ល្បឿននៃវត្ថុដូចជាឡាន ឬតំណក់ទឹកភ្លៀងដែលប៉ះនឹងផ្លូវ ៕ដោយ៖លី ភីលីព

Most Popular

To Top