កីឡា

Ronaldo ​ទៅ​ Camp Nou ​ស៊ុត​២​គ្រាប់ ជួយ Juventus ​ឈ្នះ Barca ​៣-០ ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល UEFA Champions League ​។

សម្រាប់​ការ​ប្រកួត​នេះ​ បើ​ទោះ​ជា​ក្នុង​ដី​របស់​ក្រុម Barcelona ​មែន ប៉ុន្តែ​ក្រុម Juventus ​ទៅ​វិញ​ទេ ដែល​លេង​បាន​ល្អ ​ជា​ពិសេស Ronaldo ​តែ​ម្ដង។ ​នៅ​ត្រឹម​នាទី​១៣ ​អតីត​កីឡាករ Real Madrid ​រូប​នេះ​រក​បាន​១​គ្រាប់​ទៅ​ហើយ​ ដោយ​ប៉េណាល់ទី មុន​ពេល McKennie ​ថែម​បាន​គ្រាប់​បាល់​ទី​២​ទៀត​នៅ​នាទី​២០។ ​ឈាន​ដល់​នាទី​៥២ Ronaldo ​​ដដែល ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​១​ គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម Barcelona ​៣-០ ​តែ​ម្ដង។

​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Juventus ​ឡើង​ឈរ​លេខ​១ ​ក្នុង​តារាង​ពូល G ​វិញ ខណៈ​ដែល​ក្រុម Barcelona ​ស្ថិត​នៅ​លេខ​២ ​ដោយ​ប្រើ​រូបមន្ដ Head to Head ​នៅ​វគ្គ​សន្សំ​ពិន្ទុ​នេះ៕

Most Popular

To Top