បច្ចេកវិទ្យា

យានអវកាស ក្រុមហ៊ុន SpaceX ចុះចតនៅក្បែរគ្នា នៅស្ថានីយ៍ជាលើកដំបូង

អាមេរិក៖នាវាផ្គត់ផ្គង់របស់ក្រុមហ៊ុន អវកាសសហរដ្ឋអាមេរិក SpaceX ដែលផ្ទុកអំណោយល្អ ៗ សម្រាប់បុណ្យណូអែលបានមកដល់ស្ថានីយ៍ អវកាសអន្តរជាតិកាលពីថ្ងៃច័ន្ទ ដោយចតនៅក្បែរយន្ត Dragon មួយទៀតដែលដឹកអវកាសយានិកកាលពី៣សប្តាហ៍មុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

នេះជាលើកទីមួយហើយសម្រាប់យន្តអវកាស Dragons ក្រុមហ៊ុនរបស់លោកElon Musk ចំនួន២គ្រឿងស្ថិតនៅមន្ទីរពិសោធន៍គន្លងគោចរដោយ បំពេញនូវរន្ធចំនួន២ដែរ។ វាមិនដូចយន្តដឹកទំនិញមុន ៗ របស់ក្រុមហ៊ុន SpaceX ឡើយដែលដកខ្លួនពីគន្លងដោយដៃមនុស្សយន្តរបស់ស្ថានីយ៍អវកាស ។

គំរូដ៏ធំ និងទាន់សម័យនេះបានចតដោយខ្លួនវាផ្ទាល់ មួយថ្ងៃបន្ទាប់ពីបានហោះចូលទៅក្នុងតារាវិថីពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា។ ការដឹកទំនិញធំខុសពីធម្មតាលើសពីទម្ងន់២,៩០០ គីឡូក្រាមរួមបញ្ចូលទាំងការពិសោធ ឧបករណ៍ អំណោយបុណ្យណូអែលនិងការធ្វើសម្រាប់ថ្ងៃឈប់សម្រាក សម្រាប់អវកាសយានិក ៧ នាក់។

នាវិកបានឃ្លាំមើលសកម្មភាពទាំងអស់ នៅពេលយន្តជាច្រើនទាញឡើង និងចតនៅស្ថានីយ៍ដែលមានចម្ងាយជាង៤២០ គីឡូម៉ែត្រពីលើមហាសមុទ្រឥណ្ឌា។ ចំណតយន្ត Dragon ទំាង២គ្រឿមានចម្ងាយតែ៤,៥ ម៉ែត្រប៉ុណ្ណោះ។ អវកាសយានិករបស់អង្គការណាសា គឺលោកKate Rubins បានធ្វើការអបអរសាទរដ៏ធំធេងសម្រាប់ក្រុមហ៊ុន SpaceX និងអ្នកដទៃទៀតដែលចូលរួម។

អ្នកវិទ្យាសាស្ត្រវិទ្យុ លោក Rubins គឺអ្នកវិទ្យាសាស្ត្រមីក្រូជីវវិទូ និងម្នាក់ក្នុងចំណោមជនជាតិអាមេរិក៤នាក់នៅលើយន្តបាននិយាយថា វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលគិតថា មិនដល់មួយខែផងដែលអ្នកបានចត សមាជិកនាវិក៤នាក់៕

Most Popular

To Top