LOS ANGELES៖ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ការប្រកាសអំពីការស្លាប់ របស់តារា Black Chapwher គឺ Chadwick Boseman ត្រូវបានគេចែកចាយច្រើនបំផុត នៅលើបណ្តាញសង្គម Twitter ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ និងទទួលបានការ”liked”ច្រើនបំផុតពី Tweet យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការបង្ហោះទិន្នន័យរបស់ព្រឹត្តិការណ៍ដែលបានចែករម្លែកច្រើនបំផុត នៅលើវេទិការបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ បានសរសេរថា ការចុះផ្សាយនៅថ្ងៃទី ២៨ ខែសីហាដោយក្រុមគ្រួសាររបស់លោក Boseman បាននិយាយថា តារាសម្តែងរូបនេះ បានទទួលមរណភាពដោយសារជំងឺមហារីកពោះវៀនកាលពីអាយុ ៤៣ ឆ្នាំត្រូវបានគេ”liked”ជាង ៧,៥ លានដង។
ប្រធានាធិបតីអាមេរិកលោក Donald Trump ខ្លួនលោកផ្ទាល់ក៏ជាអ្នកប្រើប្រាស់បណ្តាញសង្គTwitterគឺជាមនុស្សដែលត្រូវបានគេផ្សព្វផ្សាយ ច្រើនជាងគេបំផុតនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ បន្ទាប់មកគឺគូប្រជែង ប្រជាធិបតេយ្យ និងជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតខែវិច្ឆិកាលោក Joe Biden។ ចំណែកក្រុម ចម្រៀង K-Pop ក្រុម BTS បានជាប់ចំណាត់ថ្នាក់លេខ១ ត្រូវបានគេសរសេរច្រើនជាងគេ អំពីតន្រ្តីករនៅសហរដ្ឋអាមេរិកអស់រយៈពេល ៤ ឆ្នាំជាប់គ្នាដោយឆ្លុះបញ្ចាំងពីចំណុចសំខាន់ របស់ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងនៅលើតារាងចម្រៀង និងជោគជ័យនៅសហរដ្ឋអាមេរិក។
ការថ្លែងសុន្ទរកថារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា ចំពោះលោកKobe Bryant ថាជា រឿងព្រេងនៅលើតុលាការបន្ទាប់ពីមរណភាពរបស់អ្នកលេងបាល់បោះក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមករាគឺស្ថិតក្នុងលំដាប់ទី ២ក្នុងចំណោមការ likes និង Retweets។
Twitter បាននិយាយថា លោក George Floyd បុរសស្បែកខ្មៅបានស្លាប់កាលពីខែឧសភានៅ Minneapolis ក្រោមជង្គង់របស់ប៉ូលីសស្បែកសជំរុញឲ្យមានការតវ៉ានៅទូទាំងពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍ គឺជាមនុស្សទី៣ត្រូវបានគេសរសេរច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២០ ខណៈសញ្ញា # BlackLivesMatter គឺជាការពេញនិយមបំផុតលំដាប់ទី ២ បន្ទាប់ពី # COVID19៕ ដោយ៖លី ភីលីព