សេអ៊ូល៖ ទីភ្នាក់ងារលទ្ធកម្មអាវុធ បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងអភិវឌ្ឍឧបករណ៍រាវរកគ្រាប់មីន ក្រោមទឹកស្វយ័តមួយជាមួយ នឹងបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពយោធា នៅក្នុងប្រតិបត្តិការទប់ទល់នឹងគ្រាប់មីន។
រដ្ឋបាលកម្មវិធីការទិញ យកវិស័យការពារជាតិ បានឲ្យដឹងថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ១២ ពាន់លានវ៉ុន (១១ លានដុល្លារអាមេរិក) ជាមួយក្រុមហ៊ុន LIG Nex1 Co. ដើម្បីអភិវឌ្ឍរ៉ូបូត ដែលមានសមត្ថភាព ស្វែងរកគ្រាប់មីន ដោយស្វ័យប្រវត្តនៅក្នុងដែនទឹក ដែលមានចម្ងាយរាប់រយម៉ែត្រ នៅខាងក្រោមផ្ទៃទឹកអស់រយៈពេលជាង ២០ ម៉ោង។
បច្ចុប្បន្ននេះយោធាប្រើប្រាស់ ប្រព័ន្ធសំឡេងនាវាចរណ៍ និងស្នូរ (SONAR) លើនាវាដឹកមនុស្ស ឬពឹងផ្អែកលើការរកឃើញ របស់ទាហានដើម្បីរកមីន។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ឧបករណ៍រាវរកមីនថ្មីដែលនឹងត្រូវបានអភិវឌ្ឍនៅឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលា ដែលបានចំណាយទៅលើការស្វែង រកគ្រឿងផ្ទុះនៅក្នុងដែនទឹក និងពង្រឹងសុវត្ថិភាព ដល់សមាជិកសេវាកម្ម ដែលពាក់ព័ន្ធនឹងការងារនេះ៕
ដោយ ឈូក បូរ៉ា