ព័ត៌មានអន្តរជាតិ

ចិនប្រកាសលប់កម្មវិធី ទូរស័ព្ទចំនួន១០៥ ចេញពីពាក់ព័ន្ធនឹងមតិកា អាសអាភាស

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចិនបានសម្រេចចិត្តលប់ចោល កម្មវិធីទូរស័ព្ទចំនួនដល់ទៅ១០៥ពី App stores របស់ខ្លួន
ជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង និងយុទ្ធនាការដើម្បីលប់ចោល នូវរាល់ព័ត៌មានដែលពាក់ព័ន្ធទៅនឹង រូបអាសអាភាសហ្គេមនិងអំពើហិង្សា។

គួរឲ្យដឹងដែរថា កម្មវិធីទូរស័ព្ទភាគច្រើន គឺជាកម្មវិធីរបស់ប្រទេសចិន ប៉ុន្តែក្នុងនោះមួយដែលគួរឲ្យកត់ សំគាល់នោះគឺជាកម្មវិធី TripAdivsor ក៏ត្រូវបានបញ្ចូលទៅក្នុង
បញ្ជីនោះផងដែរ ។

យោងតាមការរដ្ឋបាល ទទួលបន្ទុកកិច្ចការងារគ្រប់គ្រងប្រព័ន្ធ អ៊ិនធឺណេតរបស់ចិនបានបញ្ជាក់ថា កម្មវិធីទាំងនោះបានប្រព្រឹត្តទៅខុសគោល ការណ៍ច្បាប់យ៉ាង ហោចណាស់ ១ក្នុងចំណោម ៣ប៉ុន្តែទោះបីជាយ៉ាងណា អង្គភាពនេះ មិនបានផ្តល់ព័ត៌មានលំអិតឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top