អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Apple គ្រោងនឹងបញ្ចេញមុខងារ ប្រឆាំងនឹងការតាមដានថ្មីនៅឆ្នាំក្រោយ ហើយបានប្រកាសអ្នកអភិវឌ្ឍន៍ ដែលមិនលេងតាមច្បាប់ នឹងត្រូវបណ្តេញចេញពី Apple Store បើមិនគោរពតាមមុខងារសុវត្ថិភាពថ្មី ធ្វើឲ្យអ្នកប្រើប្រាស់រារាំង អ្នកផ្សាយពាណិជ្ជកម្ម មិនឲ្យតាមដានពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបាននិយាយថា លក្ខណៈពិសេសនាពេលខាងមុខហៅថា “តម្លាភាពតាមដានកម្មវិធី” នឹងស្នើសុំការអនុញ្ញាត ពីអ្នកប្រើប្រាស់មុនពេលក្រុមហ៊ុន និងកម្មវិធីត្រូវបានអនុញ្ញាត ឲ្យតាមដានសកម្មភាពរបស់ពួកគេ នៅលើអ៊ីនធើណេត ដោយពួកគេអាចបដិសេធ ឬអនុម័តដោយចុចប៊ូតុង។ វាត្រូវបានកំណត់ថា នឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Apple បានជំរុញកាលបរិច្ឆេទ នៃការដាក់ឲ្យដំណើរការ ដើម្បីឲ្យអ្នកអភិវឌ្ឍន៍ មានពេលវេលាបន្ថែមទៀត ក្នុងការផ្លាស់ប្តូរស្របតាមច្បាប់ថ្មី។
ទោះយ៉ាងណាលក្ខណៈពិសេស នៃភាពឯកជនត្រូវបានឆ្លើយតប ជាមួយនឹងការរិះគន់ពីក្រុមហ៊ុន និងអ្នកផ្សាយពាណិជ្ជកម្មមួយចំនួន ជាពិសេស Facebookអះអាងថា កិច្ចខិតខំប្រឹងប្រែងនេះ មិនមានលក្ខណៈប្រកួតប្រជែង ហើយនឹងប៉ះពាល់ ដល់អាជីវកម្មខ្នាតតូច។
Facebookបានស្តីបន្ទោសក្រុមហ៊ុន Apple កាលពីរដូវក្តៅដោយនិយាយថា វានឹងធ្វើឲ្យសមត្ថភាព របស់អ្នកបង្កើតកម្មវិធី រកលុយបានពីការផ្សព្វផ្សាយគោលដៅ៕ ដោយ៖លី ភីលីព